|
|
|
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ទីបំផុតអតីតខ្សែប្រយុទ្ធជួរមុខរបស់ Cambodian national team កីឡាករ Chan Vathanaka បានជាប់ជម្រើស11នាក់ដំបូងឡើងវិញ និងស៊ុតបញ្ជូលទី 1គ្រាប់ ក្រោយពីបញ្ហារបួសអស់ជាច្រើនខែ នឹងបានជួយឱ្យ Boeung Ket យកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផល 2ទល់1 នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ2024-25 សប្ដាហ៍ទី13។
ពិតណាស់ក្រោយពីបញ្ហារបួសអស់ជាច្រើនខែ មែនទែនទៅ នេះគឺជាគ្រាប់បាល់ដំបូងហើយរបស់ ចាន់ វឌ្ឍនាកា នៅលីគកំពូលកម្ពុជា រដូវកាលនេះ ខណៈ 12ប្រកួតកន្លងមក រូបគេហាក់មិនសូវបានបង្ហាញខ្លួនជាប់លាប់ ហើយមិនបានជាប់ជម្រើស11នាក់ដំបូងនោះទេ ដោយភាគច្រើនអង្គុយកៅអីបម្រុង។
ការបង្ហាញខ្លួនក្នុងជម្រើស11នាក់ដំបូង ទល់នឹងគីរីវង់សុខសែនជ័យ កាលពីយប់មិញនេះ កីឡាកររហស្សនាម CV11 គេសង្កេតឃើញថា ការបញ្ចប់ទីនៅច្បាស់ទីដូចដើម ដូច្នេះអ្នកគាំទ្រសង្ឃឹមថា វឌ្ឍនាកា នឹងព្យាយាមហ្វឹកហាត់ឲ្យបានល្អ ដើម្បីប្រជែងតំណែង 11នាក់ដំបូងសារជាថ្មីនាប្រកួតបន្តបន្ទាប់ទៀត។
ក្រោយពីយកឈ្នះ គិរីវង់សុខសែនជ័យ ធ្វើឱ្យ បឹងកេត មាន 17ពិន្ទុ ឈរលេខ6 ក្នុងតារាងចំណាត់ថ្នាក់សប្ដាហ៍ទី13 ដោយ 11ប្រកួត ឈ្នះ5 ស្មើរ2 និងចាញ់4 មាន 17ពិន្ទុ។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១៣នេះ ក្រុមភ្នំពេញក្រោន នៅតែបន្ដឈរកំពូលតារាង មាន 34ពិន្ទុ មានគ្រាប់បាល់ចំណេញ 34គ្រាប់ វិសាខា ឈរលេខ2 មាន 26ពិន្ទុ មានគ្រាប់បាល់ចំណេញ 21គ្រាប់ លេខ3 ព្រះខ័នរាជស្វាយរៀង មាន 22ពិន្ទុ មានគ្រាប់បាល់ចំណេញ 24គ្រាប់។
Bundesliga Union Berlin VS Bayern Munich Result ...
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Match ...
យោងតាមលោក Fabrizio Romano ក្រុម Liverpool បានសម្រេចបានវឌ្ឍនភាពក្នុងការចរចាលើកិច្ចព្រមព្រៀងថ្មីសម្រាប់ Dominik Szoboszlai។...
លោក Fabrizio Romano និយាយថា អាទិភាពចម្បងរបស់ Endrick Felipe គឺការចូលរួមជាមួយ Olympique Lyon។...